ក្រុមហ៊ុនធំនីមួយៗសុទ្ធតែចាប់ផ្ដើមពីជំហានតូចៗ។
Onde.Light គឺជាមធ្យោបាយដ៏គាប់ប្រសើរសម្រាប់ចាប់ផ្ដើមអាជីវកម្មផ្ដល់សេវាហៅតាក់ស៊ីរបស់អ្នក។
ក្រុមហ៊ុនធំនីមួយៗសុទ្ធតែចាប់ផ្ដើមពីជំហានតូចៗ។
Onde.Light គឺជាមធ្យោបាយដ៏គាប់ប្រសើរសម្រាប់ចាប់ផ្ដើមអាជីវកម្មផ្ដល់សេវាហៅតាក់ស៊ីរបស់អ្នក។
ពួកយើងដឹងថាការបង្កើតក្រុមហ៊ុនជារឿងលំបាក។ កិច្ចការនេះប្រឈមនឹងហានិភ័យ មានចំណាយច្រើន និងត្រូវការពេលវេលានិងកិច្ចប្រឹងប្រែងច្រើន។ ដំណោះស្រាយរបស់ពួកយើងនឹងសម្រួលដល់ការចាប់ផ្ដើមរបស់អ្នក។ វាងាយស្រួលប្រើ ងាយស្រួលចាប់ដំណើរការ និងគ្មានហានិភ័យទេ។ Onde.Light នៅទីនេះ ដើម្បីអនាគតនៃអាជីវកម្មផ្ដល់សេវាហៅតាក់ស៊ីដ៏ត្រចះត្រចង់របស់អ្នក។
Onde.Light គឺជាឈុតឧបករណ៍សម្រាប់បើកដំណើរការសេវាហៅតាក់ស៊ីដ៏ឥតខ្ចោះ។ វាផ្ដល់ជូនការកុម្ម៉ង់លើអ៊ីនធឺណិតដល់អាជីវកម្មរបស់អ្នក ដោយមិនចាំបាច់ដំឡើងកម្មវិធីទេ។ Onde.Light គ្មានហានិភ័យចំពោះអ្នក៖ អ្នកមិនចាំបាច់បង់ថ្លៃទេ។ អ្នកអាចគ្រាន់តែចាប់ផ្ដើមកសាងក្រុមហ៊ុនរបស់អ្នក។ ត្រូវហើយ នេះជាការពិត។ សូមអញ្ជើញចុះឈ្មោះ និងចាប់ផ្ដើម។
អតិថិជនរបស់អ្នកអាចធ្វើការកុម្ម៉ង់តាមរយៈកម្មវិធីលើអ៊ីនធឺណិតដ៏សាមញ្ញដែលអាចប្រើបាននៅក្នុងកម្មវិធីរុករកតាមអ៊ីនធឺណិត (ឧបករណ៍ចល័ត និងកុំព្យូទ័រ)។ ដំណោះស្រាយនេះដំណើរការបានល្អប្រសើរសម្រាប់គ្រប់គ្នា៖ ការចាប់ផ្ដើមរហ័សសម្រាប់អ្នក និងដំណើរការងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
កម្មវិធីឧបករណ៍ចល័ត iOS និង Android សម្រាប់ឱ្យអ្នកបើកបររក្សាទំនាក់ទំនងនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងទទួលយកការកុម្ម៉ង់។ ការទូទាត់ប្រាក់ជូនអ្នកបើកបរដោយស្វ័យប្រត្តិ និងក្បួនឆ្លាតវៃសម្រាប់កំណត់ការកុម្ម៉ង់នឹងធ្វើឱ្យជីវិតអ្នកកាន់តែងាយស្រួល។
គ្រប់គ្រងអាជីវកម្មដែលបានបង្កើតថ្មីរបស់អ្នកតាមរយៈ “មណ្ឌលខ្ញុំ”៖ អ្នកបើកបរ ការកុម្ម៉ង់ អត្រាតម្លៃ របាយការណ៍ និងអ្វីៗជាច្រើនទៀត។ ដំណោះស្រាយតែមួយឆ្លើយតបទៅនឹងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ដំណើរការការិយាល័យទ្រទ្រង់ពីក្រោយ។ ហើយវាជាឧបករណ៍ដ៏គាប់ប្រសើរសម្រាប់តាមដានលទ្ធផលប្រតិបត្តិ។
តើអតិថិជនរបស់អ្នកកុម្ម៉ង់តាក់ស៊ីតាមទូរសព្ទមែនទេ? គ្មានបញ្ហាទេ ពួកយើងត្រៀមខ្លួនចាំជួយអ្នកស្រាប់! ទទួលការកុម្ម៉ង់តាមទូរសព្ទដោយប្រើកម្មវិធីប្រតិបត្តិករ។ វាមានប្រសិទ្ធភាព ងាយស្រួលប្រើប្រាស់ និងអនុញ្ញាតឱ្យអ្នករក្សាព័ត៌មានកុម្ម៉ង់ទាំងអស់បាន។
មានសំណួរ ឬត្រូវការចែករំលែកមតិកែលម្អរបស់អ្នកឬ? សូមចូលទៅកាន់សហគមន៍ដែលជាប្រព័ន្ធសម្រាប់ចែករំលែកព័ត៌មានជាមួយអ្នកផ្សេង។ សួរនិងឆ្លើយសំណួរ កសាងបណ្ដាញ ស្វែងរកដៃគូ រកមើលករណីប្រើប្រាស់ និងធ្វើអ្វីៗជាច្រើនទៀត។
បង់ប្រាក់នៅពេលអាជីវកម្មរបស់អ្នករឹងមាំគ្រប់គ្រាន់
ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងរីកចម្រើន ថ្លៃសេវាក្នុងការធ្វើដំណើរម្ដងគឺត្រឹមតែ 1.9% ប៉ុណ្ណោះ
សម្រាប់ដំណើរការនៅទីក្រុងណាមួយដែលអ្នកជ្រើសរើស
វាឥតគិតថ្លៃ! ដូច្នេះ អ្នកមានតែហានិភ័យនៃការទទួលបានបទពិសោធន៍កាន់តែច្រើនប៉ុណ្ណោះ។
ចុះឈ្មោះប្រើ Onde.Light រួចចាប់ដំណើរការអាជីវកម្មផ្ដល់សេវាហៅតាក់ស៊ីរបស់អ្នកឥឡូវនេះ។ រឿងនេះពិតជាងាយស្រួល។
ចាប់ដំណើរការឥឡូវនេះពួកយើងមានដំណោះស្រាយបែបនេះសម្រាប់អ្នក! សូមអញ្ជើញពិនិត្យមើលប្រព័ន្ធ Onde របស់ពួកយើង។ វាមានមុខងារកាន់តែច្រើន ភាពបត់បែនកាន់តែប្រសើរ និងជំនួយពេញលេញពីខាងពួកយើង។